-
@ Hunly⚡
2023-10-23 08:11:56
ដោយសារតែឃើញការរីកចម្រើននៃទីផ្សារភាគហ៊ុននៅប្រទេសកម្ពុជាយើង ថ្ងៃនេះខ្ញុំនឹងចាប់ផ្តើមសរសេរសង្ខេបអំពីការជួញដូរមូលបត្រនៅកម្ពុជា ដែលបច្ចុប្បន្នមានការរជួញដូរភាគហ៊ុន និងឧបករណ៍និស្សន្ទ ដែលដកស្រង់ចេញពីវីដេអូឯកសាររបស់ CSX។
![image](https://yakihonne.s3.ap-east-1.amazonaws.com/a1393efdf351dea40bd72fdcd66aba1e4c5702c85d60dd6d903034b1598945d9/files/1698048656741-YAKIHONNES3.png)
**ការជួញដូរភាគហ៊ុន (Stock)
**
គឺជាការជួញដូរទៅលើភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុន ។ នៅពេលអ្នកធ្វើការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយ អ្នកនឹងមានសិទ្ធិក្នុងភាពជាម្ចាស់របស់ក្រុមហ៊ុន ហើយសិទ្ធិរបស់អ្នកវាអាចមានឥទ្ធិពលទៅលើក្រុមហ៊ុនតាមរយៈកម្រិតនិងទំហំហ៊ុនដែលអ្នកកាន់កាប់។
ការជួញដូរភាគហ៊ុនធ្វើឡើងនៅផ្សារមូលបត្រកម្ពុជា Cambodia Securities Exchange (CSX)។
**ការជួញដូរឧបករណ៍និស្សន្ទ
**
គឺជាការជួញដូរទៅលើកិច្ចសន្យាអនាគត រូបិយប័ណ្ណអន្តរជាតិ (ហាងឆេងលុយ) (Forex) ឬការជួញដូរទៅលើហាងឆេងមាស ប្រាក់ ប្រេងឆៅ ឬជាការជួញដូរទៅលើសន្ទស្សន៍ភាគហ៊ុនបរទេស ជាដើម។
ភាគខុសគ្នារវាងការជួញដូរភាគហ៊ុន និងឧបករណ៍និស្សន្ទ (Stock vs Forex)
**ភាគហ៊ុន
**
រូបិយវត្ថុ៖ ប្រាក់រៀល មានន័យថាយើងប្រើប្រាក់រៀលដើម្បីជួញដូរ។
ឧបករណ៍ជួញដូរ៖ ភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានបោះផ្សាយជាសាធារណៈនៅទីផ្សារមូលបត្រកម្ពុជា ដែលមានដូចជា កំពង់ផែស្វ័យក្រុងព្រះសីហនុ រដ្ឋាករទឹកកម្ពុជា ឬតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដើម។
ទីកន្លែងជួញដូរ៖ ការជួញដូរភាគហ៊ុនធ្វើឡើងនៅផ្សារមូលបត្រកម្ពុជា Cambodia Securities Exchange (CSX) ។
ពេលវេលាជួញដូរ៖ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8:00 ព្រឹកដល់ម៉ោង 15:00 ព្រឹក លើកលែងថ្ងៃបុណ្យជាតិ។
ឯកតាជួញដូរ៖ គិតជា ហ៊ុន ហើយឯកត្តាជួញដូរអប្បរិមាចាប់ពី 1 ហ៊ុនឡើងទៅ។
ហានិភ័យ និងផលចំណេញ៖ ភាគហ៊ុនមានហានិភ័យ និងផលចំណេញទាប បើធៀបជាមួយ Forex។
**រូបិយប័ណ្ណអន្តរជាតិ (Forex) ឬហាងឆេងមាស
**
រូបិយវត្ថុ៖ ប្រាក់ដុល្លារ មានន័យថាយើងប្រើប្រាក់ដុល្លារដើម្បីជួញដូរ។
ឧបករណ៍ជួញដូរ៖ គឺជាការជួញដូរទៅលើតម្លៃផលធៀបនៃរូបិយប័ណ្ណពីរ ឧទាហរណ៍ដូចជា លុយអឺរ៉ូជាមួយនឹងលុយដុល្លារ (EUR/USD) លុយដុល្លារជាមួយនឹងលុយយ៉េន (USD/JPY) ឬលុយផោនជាមួយលុយដុល្លារ (GPB/USD) ឬហាងឆេងមាស ជាដើម។
ទីកន្លែងជួញដូរ៖ ការជួញដូរ Forex ធ្វើឡើងនៅទីផ្សារបរទេស។
ពេលវេលាជួញដូរ៖ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ជួញដូរ 24 ម៉ោង លើកលែងថ្ងៃបុណ្យអន្តរជាតិ។
ឯកតាជួញដូរ៖ គិតជា ឡូត (Lot) ដែលមួយ Lot ស្មើនឹង 1000 ដុល្លារ ហើយឯកត្តាជួញដូរអប្បរិមាចាប់ពី 0.1 Lot ឬ 0.01 Lot តាមប្រភេទ Broker។
ហានិភ័យ និងផលចំណេញ៖ Forex មានហានិភ័យខ្ពស់ តែផលចំណេញក៏ខ្ពស់ដូចគ្នា។
អរគុណប្រភពពី CSX៖ https://youtu.be/Nd8qk6ddYzc
សិក្សាបន្ថែម៖ csx.com.kh
*ចំណាំ៖ រាល់ការវិនិយោគសុទ្ធតែមានហានិភ័យ សូមធ្វើការសិក្សាស្វែងយល់ឲ្យបានច្បាស់មុននឹងធ្វើការវិនិយោគ។ ចំណេះដឹងក្នុងការវិនិយោគគឺជាមូលដ្ឋានតែមួយគត់ដែលអាចនាំអ្នកទៅកាន់ភាពជោគជ័យ។*